(+855) 011 995 666,    0966 995 666,    0888 995 666        

ដំណើរការទេស្តរប្រវេសន៍

នៅពេលយើងទទួលបានតម្រូវការរបស់និយោជក ក្រុមហ៊ុនធ្វើការជ្រើសរើសផ្គូរផ្គងពីក្នុងទិន្នន័យពលករ សិក្ខាកាម ដែលបានចុះឈ្មោះ និងសិក្សាជាមួយយើងដែលមានស្រាប់ ឬធ្វើការជាមួយក្រុមការងារជ្រើសរើសរបស់យើង ដើម្បីធ្វើការជ្រើសរើស សំរិតសំរាំងតាមតម្រូវការរបស់អថិតិជន។

បេក្ខជនត្រូវពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬគ្លីនិកដែលទទួលស្គាល់ដោយក្រសួងទទួលបន្ទុក ដើម្បីធ្វើតេស្ដពិនិត្យសុខភាពបេក្ខជន ដែលមានបំណងទៅធ្វើការ និងកម្មសិក្សាក្រៅប្រទេស តាមគោលការណ៍ផ្លូវការរបស់ប្រទេសទទួល ដើម្បីឲ្យដឹងថាមានសុខភាពល្អ និងរាងកាយមាំមួន សម្រាប់ការបំពេញការងារ និងកម្មសិក្សា។

និយោជកអាចសម្ភាសន៍ជាមួយបេក្ខជនដោយធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ឬ តាមរយះប្រព័ន្ធវីដេអូខុនហ្វឺរិន ឬ ផ្តល់សិទ្ធិដល់ក្រុមហ៊ុនយើងខ្ញុំជ្រើសរើសបេក្ខជនជូន។

បេក្ខជនត្រូវបានស្នើឱ្យទៅធ្វើលិខិតឆ្លងដែន ឬ លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស នៅនាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលជួយពីបុគ្គលិកជំនាញរបស់ក្រុមហ៊ុន។

ការរៀបចំការបណ្ដុះបណ្ដាលណែនាំតម្រង់ទិសមុនពេលចេញដំណើរ ដោយត្រូវប្រើប្រាស់កម្មវិធីសិក្សាដែលបានរៀបចំដោយ មជ្ឃមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ក្រុមហ៊ុន ថប មេនផៅវ័រ ដែលមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធ្វើឱ្យប្រាកដថាបេក្ខជន បានយល់ដឹងពីចំណេះជំនាញការងារ ភាសា សិទ្ធិជាមូលដ្ឋាន វប្បធម៌ ប្រពៃណី ច្បាប់ការងារ និងកិច្ចសន្យាការងារជាដើម ហើយចំពោះការដំណើរការឯកសារធ្វើសំណុំបែបបទអន្ដោប្រវេសន៍របស់បេក្ខជន និងការដឹកជញ្ជូនជាការទទួលខុសត្រូវរបស់យើង។

ក្រុមហ៊ុនរៀបចំឯកសារ និងតារាងបញ្ជីឈ្មោះរបស់បេក្ខជនទាំងអស់ ដើម្បីស្នើសុំវិញ្ញាប័ណ្ណបត្របញ្ជាក់ស្នាក់នៅ (CERTIFICATE OF ELIGIBILITY - CE) ឬតារាងឈ្មោះស្នើសុំចូលធ្វើការនៅប្រទេសទទួល។ នៅពេលដែលទទួលបានឯកសារខាងលើ ក្រុមហ៊ុនរៀបចំដាក់ស្នើសុំវីសារការងារ ឬវីសារកម្មសិក្សាការីនៅស្ថានទូតប្រទេសទទួលប្រចាំទីក្រុងភ្នំពេញ។

ក្រោយពីបានទទួលទិដ្ឋាការការងារពីស្ថានទូតប្រទេសទទួលរួចរាល់ហើយ ក្រុមហ៊ុន ថប មេនផៅវ័រ ធ្វើការពិភាក្សាជាមួយនិយោជក ឬតំណាងនិយោជក ដើម្បីកំណត់ពេលវេលាសមស្របណាមួយក្នុងការចេញដំណើរទៅធ្វើការនៅប្រទេសគោលដៅ ។

នៅពេលបេក្ខជនបានទៅដល់ប្រទេសទទួលហើយ ក្នុងកំឡុងពេលនៃកិច្ចសន្យាការងារ ក្រុមហ៊ុន ថប មេនផៅវ័រ នៅតែធ្វើការទំនាក់ទំនង តាមដាន មើលថែ បេក្ខជនទាំងអស់ រហូតបានបញ្ចប់កិច្ចសន្យាការងារដោយជោគជ័យ និងបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញតាមការកំណត់។

យើងរក្សានូវទំនាក់ទំនងល្អជាមួយអតិថិជន និងដើម្បីទទួលបាននូវមតិណែនំា និងរិះគន់ពីសំណាក់អតិថិជន ដើម្បីខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រតិបត្ដិការរបស់យើង ងាយស្រួលផ្ដល់នូវសេវាកម្មយ៉ាងឆាប់រហ័សដល់អតិថិជន ។

ក្នុងការគ្រប់គ្រងផ្នែកសេវាកម្មផ្ដល់ការងារធ្វើក្រៅប្រទេស យើងប្រកាន់ភ្ជាប់នូវគោលការណ៏និរន្ដភាពស្ថាប័ន និងការទទួលខុសត្រូវផ្នែកសង្គម។

ជំនួយ
Contact us with line
Contact us with line