(+855) 011 995 666,    0966 995 666,    0888 995 666        

ការបណ្តុះបណ្តាល

មជ្ឈមណ្ឌលបណ្តុះបណ្តាល ថប មេនផៅវ័រ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការបណ្តុះបណ្តាលភាសា និងជំនាញ ដល់ពលករ និងសិក្ខាកាមរបស់ក្រុមហ៊ុន ថប​​ មេនផៅវ័រ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលអប់ជំនាញការងារ ជាផ្នែកមួយរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាល ថប មេនផៅវ័រ។ ក្រុមហ៊ុន ថប មេនផៅវ័រ ដឹងថា ការផ្លាស់ទី និងទៅធ្វើការប្រទេសថ្មីគឺ ពិបាក និងប្រឈមសំរាប់ពលករកម្ពុជា។ ហេតុនេះហើយ មជ្ឈមណ្ឌលបណ្តុះបណ្តាល យើងខ្ញុំ បង្កើតឡើងដើម្បី ជួយអោយ ពលករកម្ពុជា ក្នុងការត្រៀមខ្លួន រៀននៅ និងធ្វើការនៅបរទេស។

ហេដ្ឋារចនាសម្ព័ន្ធ:

មជ្ឈមណ្ឌលបណ្តុះបណ្តាលមានទីតាំងនៅលើជាន់ទីបីនិងបួនរបស់ការិយាល័យក្រុមហ៊ុន។ យើងមានហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាល ពលករ និងសិក្ខាកាម។

រយៈពេល:

  • កម្មវិធីបណ្តុះបណ្តាលសំរាប់ធ្វើការនៅប្រទេសជប៉ុន មានរយៈពេល ៥ ខែ
  • កម្មវិធីបណ្តុះបណ្តាលសំរាប់ធ្វើការនៅប្រទេសសឹង្ហបុរី មានរយៈពេល ៣ ខែ
  • កម្មវិធីបណ្តុះបណ្តាលសំរាប់ធ្វើការនៅប្រទេសម៉ាឡេស៊ី មានរយៈពេល ៤ ខែ

កម្មវិធីសិក្សា:

ការបណ្តុះបណ្តាលបានផ្តោតទៅលើ ៥ ផ្នែក និងវគ្គ ៖

  • វគ្គភាសា ៖ វគ្គភាសានេះត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលពលករ និងសិក្ខាកាមកម្ពុជា ដើម្បីអាចនិយាយ និងសរសេរ ទំនាក់ទំនងជាមូលដ្ឋាន ជាភាសារបស់ប្រទេសទទួល។ ពលករ និងសិក្ខាកាមកម្ពុជា តំរូវការអោយចូលរួមដើម្បី បំពេញលក្ខខ័ណ្ឌបណ្តុះបណ្តាល និងអនុវត្តការសន្ទនាជាមួយនឹងគ្រូជំនាញបណ្តុះបណ្តាលភាសា។ បន្ទាប់ពីចូលរៀនវគ្គនេះ កម្មករ និងសិក្ខាកាម រំពឹងទុក នឹងអាចទំនាក់ទំនងនៅក្នុងកន្លែងការងារ និងជីវិតប្រចាំថ្ងៃ។
  • ផ្នែកជីវិតប្រចាំថ្ងៃ និងការណែនាំពីវប្បធម៌ ៖ ផ្នែកនេះផ្តល់ចំណេះដឹងពី ទិដ្ឋភាពទូទៅ វប្បធម៌ និងប្រពៃណី របស់ប្រទេសទទួល។ បន្ថែមពីលើនេះទៀត វិធីសាស្រ្តនៃការបណ្តុះបណ្តាលរួមមានការធ្វើបទបង្ហាញវិដេអូ, ការចែករំលែកបទពិសោធន៍ពី អតីតពលករ និងសិក្ខាកាម និងការបង្រៀន។ ពលករ និងសិក្ខាកាមនឹងយល់ពីរបៀបនៃការសំរបខ្លួនរស់នៅ និងធ្វើការនៅក្នុងសង្គមថ្មី។
  • ផ្នែកបណ្តុះបណ្តាលពីច្បាប់និង បទដ្ឋានមូលដ្ឋានរបស់ប្រទេសទទួល ៖ វគ្គនេះ នឹងផ្តល់ពីទិដ្ឋភាពទូទៅនៃច្បាប់ការងារ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេសទទួល។ បន្ថែមពីលើនេះទៀត វគ្គនេះនឹងបង្រៀនពី ច្បាប់ចរាចរណ៍របស់ប្រទេសទទួល ។ ពលករ និងសិក្ខាកាមនឹងយល់ពីសិទ្ធការងារ និងសិទ្ធមូលដ្ឋាន។
  • វគ្គបណ្តុះបណ្តាលជំនាញ ៖ ក្នុងករណីតំរូវដោយនិយោជក មជ្ឈមណ្ឌលបណ្តុះបណ្តាលនឹងផ្តល់នូវការបណ្តុះបណ្តាលដល់ពលករ និងសិក្ខាកាម។ មជ្ឈមណ្ឌលបណ្តុះបណ្តាលមានដៃគូសហការជាមួយសកលវិទ្យាល័យល្បីៗ នៅក្នុងប្រទេសកម្ពុជា លើការបណ្តុះបណ្តាលជំនាញដូចជា គិលានុបៈ ការថែទាំ   ការដឹកជញ្ជូន បដិសណ្ឋាកិច្ច វិស្វកម្ម -ល-។
  • លំហាត់កាយ ៖ លំហាត់កាយ នឹងធ្វើអោយរាងកាយសិក្ខាកាម និងពលកររឹងមាំ និងមានភាពរហ័សរហួន។ វគ្គនេះនឹងធ្វើអោយពលករ និងសិក្ខាកាមអាចឆ្លើយតបនឹងចង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ។ យើងមានអ្នកបណ្តុះបណ្តាលអត្តពលិកម្ម នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល។
ជំនួយ
Contact us with line
Contact us with line