សូមស្វាគមន៍មកកាន់
ក្រុមហ៊ុន ថប មេនផៅវ័រ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ គឺមានរយៈពេល១៦ឆ្នាំមកហើយ ដែលជាក្រុមហ៊ុនជ្រើសរើសសិក្ខាកាម និងពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស និងជួយស្វែងរកការងារឱ្យសិក្ខាកាមនិងពលករធ្វើនៅក្រៅស្រុក ស្របតាមច្បាប់ការងាររបស់ប្រទេសកម្ពុជានិងប្រទេសដែលទទួល។ ក្រុមហ៊ុន ថប មេនផៅវ័រ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ចុះបញ្ជីលេខ Co.៦៦៦៤KH/២០០៤ របស់ក្រសួងពាណិជ្ជកម្ម និងប្រកាសអនុញ្ញាតិលេខ៤០៦ ប.ក/ប្រ.ក ៤០៧ ប.ក/ប្រ.កនិង ៤០៨ ប.ក/ប្រ.ក របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៏ ប្រទេសសឹង្ហបុរី ប្រទេសប្រុយណេដារូស្សាឡាម ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងកម្មសិក្សាការីខ្មែរ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន។
ក្រុមហ៊ុនមានសេវាកម្មផ្ដល់ជូនអតិថិជនដែលជាតំបន់ឧស្សាហកម្មខុសប្លែកគ្នា ដូចជាសំណង់ សហគ្រាសមធ្យម និងខ្នាតតូច រោងចក្រកាត់ដេរ អគារលក់ទំនិញ ការដឹកជញ្ជូន និងឃ្លាំង កសិកម្ម ចំណីអាហារ ការនេសាទ ការធ្វើ បដិសណ្ឋារកិច្ច ទេសចរណ៍ ស្ត្រីជំនួយការមេផ្ទះ ដទៃទៀតជាច្រើន….. ។
ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថា ពេលលោក លោកស្រី ត្រូវការកំលាំងពលកម្មសូមមេត្ដាផ្ដល់ឱកាសអោយយើងខ្ញុំបានបម្រើជូនលោកអ្នក ជាមួយនឹងសេវាកម្មរហ័សប្រកបដោយគុណភាព ប្រសិទ្ធិភាព តំលៃសមរម្យសុច្ចរិតនិងត្រឹមត្រូវ ។
ក្រុមហ៊ុន ថប មេនផៅវ័រ ទស្សនវិស័យ យើងខិតខំបង្កើតខ្លួនឯង នៅក្នុង ទីផ្សារការងារ អោយក្លាយជា ភ្នាក់ងារជ្រើសរើសពលករឈាន មុខមួយ លើគោលការណ៍ប្រសិទ្ធិភាព គុណភាព ការទទួលខុសត្រូវផ្នែកសង្គម និង ការស្មោះត្រង់ពាណិជ្ជកម្ម។
ក្រុមហ៊ុន ថប មេនផៅវ័រ បេសកកម្ម រួមចំណែកក្នុងការ បង្កើតទីផ្សារ ពលកម្មក្រៅប្រទេស ដោយផ្គត់ ផ្គង់នូវពលករមានគុណភាព និង ប្រសិទ្ធិភាពដល់និយោជក និង ផ្ដល់នូវឱកាសការងារដ៏ប្រសើរ និង សមរម្យសំរាប់ពលករទេសន្ដប្រវេសន៍កម្ពុជា។