(+855) 011 995 666,    0966 995 666,    0888 995 666        

គ្រប់គ្រង


សន្និបាត

ភាគទុនិករបស់ក្រុមហ៊ុន


លោក អន ប៊ុនណា

(អគ្គនាយករងទទួលបន្ទុកទីផ្សារជប៉ុន)

លោកបណ្ឌិតប៊ុនណា គឺចូលបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ តាំងពីឆ្នាំ២០០៤ ។ លោកបណ្ឌិតប៊ុនណា បញ្ចប់ថ្នាក់បណ្ឌិតរដ្ឋបាលពាណិជ្ជកម្មពីសកលវិទ្យាល័យអ៊ឺរ៉ុប ប្រទេសស្វីស នៅឆ្នាំ២០១៣ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសកលវិទ្យាល័យ សេដ្ឋកិច្ច និងនិតិសាស្ត្រប្រទេសកម្ពុជានៅឆ្នាំ២០១0 ។ លោកបណ្ឌិតប៊ុនណាបានបញ្ចប់បរិញ្ញាប័ត្រវិស្វករព័ត៌មានវិទ្យាពី សកលវិទ្យាល័យភ្នំពេញនៅឆ្នាំ២០០២ ។


លោក សុទ្ធ ឃិនរតនា

(នាយកគ្រប់គ្រងតំណាងប្រទេសថៃឡង់ដ៏)

លោករតនា បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីឆ្នាំ ២០០៨ ។ លោករតនាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកពត៌មានវិទ្យា  នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០៦ហើយបានបញ្ចប់ ថ្នាក់កម្រិតមធ្យមភាសាភាសាថៃនៅក្នុងឆ្នាំ២០០៩ ផងដែរ ។ លោករតនា មានបទពិសោធន៍យ៉ាងយូរនៅក្នុងការគ្រប់គ្រងពលករ ហើយមានភាពជាអ្នកដឹកនាំជាង ១២ឆ្នាំ ។


លោក ស៊ាង សម្បត្ដិ

(អគ្គនាយករងទទួលបន្ទុកទីផ្សារថៃ)

លោក សម្បត្តិ បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីឆ្នាំ ២០០៨ ។ លោកសម្បត្តិ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកពត៌មានវិទ្យានៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០០៧ ហើយបានបញ្ចប់ថ្នាក់កម្រិតមធ្យមភាសាអង់គ្លេសនៅក្នុងឆ្នាំ២០១០ ផងដែរ ។ លោកសម្បត្តិ មានបទពិសោធន៍យ៉ាងយូរនៅក្នុងការគ្រប់គ្រងពលករ និងសិក្ខាកាម ហើយមានភាពជាអ្នកដឹកនាំជាង ១២ឆ្នាំ ។


លោក យូ ជីតារ៉ា

(អ្នកគ្រប់គ្រងធនធានមនុស្ស)

លោក តារ៉ា​ បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីដើមឆ្នាំ២០១៤។ ពីមុនលោកធ្លាប់ធ្វើការជាអ្នករៀបចំឯកសារទំនិញដើម្បីបញ្ជូនទៅ ក្រៅប្រទេសនៅរោងចក្រ អ៊ឹម វ៉េ ។លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុឆ្នាំ២០១៤ ហើយបាន បញ្ចប់ថ្នាក់កម្រិតភាសាអង់គ្លេសពីឆ្នាំ២០១២មកម្លេះ។ តារ៉ា មានចំណង់ចំណូលចិត្តផ្នែកគ្រប់គ្រងបុគ្គលិក និង ភាពជាអ្នកដឹកនាំស្ថាប័ន។ ដោយសារសមត្ថភាពរបស់លោក តារ៉ា ត្រូវបានតែងតាំងជា ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៅឆ្នាំ ២០១៥


លោកស្រី សាយ ចរិយ៉ា

( ប្រធានហិរញ្ញវត្ថុ )

លោកស្រី ចរិយា៉ បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១០មកម្ល៉េះ។ ពីមុនធ្លាប់ធ្វើការនៅក្រុមហ៊ុន ខេមបូ ធិច ផ្នែកសេវាបម្រើអតិថិជន ។លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យ តាំងពីឆ្នាំ២០១០ រួចបានបញ្ចប់ថ្នាក់កម្រិតភាសាអង់គ្លេស ពីឆ្នាំ​២០០៩ និង បានបញ្ចប់ថ្នាក់កម្រិត ភាសាចិនពីឆ្នាំ ២០១២ មកម្ល៉េះ ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមលើផ្នែក ពន្ធដារ និង សវនកម្ម នៅសាលាជាតិពន្ធដារផងដែរ។


លោក ចន ខេមរ៉ា

( ប្រធានរដ្ឋបាល)

លោកខេមរ៉ា បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីឆ្នាំ ២០១០ មកម្លេះ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ទីផ្សារ ពីឆ្នាំ ២០១២ ហើយបានបញ្ចប់ថ្នាក់កម្រិតភាសាអង់គ្លេសនៅក្នុងឆ្នាំ ២០១៣ផងដែរ។ ចាប់តាំងពីចូលធ្វើការនៅថប មេនផៅវ័រ លោក ខេមរ៉ា ធ្វើការទាក់ទងនឹងការងាររដ្ឋបាល។ គាត់ត្រូវបានក្រុមហ៊ុន តំឡើងដំណែងជាប្រធានរដ្ឋបាលនៅក្នុងឆ្នាំ ២០១៥។


លោក ឌី ចាន់ដារ៉ា

( ប្រធានទីផ្សារ )

លោក ដារ៉ា បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១១។ ពីមុនលោកធ្លាប់ធ្វើការជាបេឡាករនៅក្រុមហ៊ុនអន្តរជាតិមួយក្នុង កំឡុងឆ្នាំ២០០៨-២០១១។ ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅឆ្នាំ២០១៣ និងបានបញ្ចប់ថ្នាក់កម្រិតភាសាអង់គ្លេសទូទៅពីឆ្នាំ២០១២មកម្លេះ។


កញ្ញា ភឿន សុភាព

( នាយិកាបណ្តុះបណ្តាល )

កញ្ញា សុភាពបានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីឆ្នាំ 2009។ ពីមុនកញ្ញាធ្លាប់ធ្វើជាមន្ត្រីគម្រោងស្ម័គ្រចិត្តនៃអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ 2005។ កញ្ញាបាន បញ្ចប់ការសិក្សាបរិញ្ញាប័ត្រភាសាអង់គ្លេស ឯកទេសអប់រំពីសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ 2009 និងធ្លាប់ឆ្លងកាត់វគ្គសិក្សាជាគ្រូបង្គោលផងដែរ។ នៅក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ សុភាព មានបទពិសោធន៍ល្អនៅក្នុងការគ្រប់គ្រង អ្នកធ្វើការតាមផ្ទះ និង សិក្ខាកាម។ កញ្ញាក៏ពូកែនៅក្នុងការផ្តល់ប្រឹក្សាយោបល់។

ជំនួយ
Contact us with line
Contact us with line