ផ្នែកនេះផ្តល់ចំណេះដឹងពី ទិដ្ឋភាពទូទៅ វប្បធម៌ និងប្រពៃណី របស់ប្រទេសទទួល។ បន្ថែមពីលើនេះទៀត វិធីសាស្រ្តនៃការបណ្តុះបណ្តាលរួមមានការធ្វើបទបង្ហាញវិដេអូ, ការចែករំលែកបទពិសោធន៍ពី អតីតពលករ និងសិក្ខាកាម និងការបង្រៀន។ ពលករ និងសិក្ខាកាមនឹងយល់ពីរបៀបនៃការសំរបខ្លួនរស់នៅ និងធ្វើការនៅក្នុងសង្គមថ្មី។