 
 
                    លោកបណ្ឌិតប៊ុនណា គឺចូលបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ តាំងពីឆ្នាំ២០០៤ ។ លោកបណ្ឌិតប៊ុនណា បញ្ចប់ថ្នាក់បណ្ឌិតរដ្ឋបាលពាណិជ្ជកម្មពីសកលវិទ្យាល័យអ៊ឺរ៉ុប ប្រទេសស្វីស នៅឆ្នាំ២០១៣ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសកលវិទ្យាល័យ សេដ្ឋកិច្ច និងនិតិសាស្ត្រប្រទេសកម្ពុជានៅឆ្នាំ២០១0 ។ លោកបណ្ឌិតប៊ុនណាបានបញ្ចប់បរិញ្ញាប័ត្រវិស្វករព័ត៌មានវិទ្យាពី សកលវិទ្យាល័យភ្នំពេញនៅឆ្នាំ២០០២ ។
 
                    លោក អន ប៊ុនហាក់ ជានាយកគ្រប់គ្រង និងជាស្ថាបនិកដំបូងនៃក្រុមហ៊ុន Top Manpower Co., Ltd.
លោកទទួលបានសញ្ញាបត្របណ្ឌិតរដ្ឋបាលធុរកិច្ច (DBA) នៅក្នុងការគ្រប់គ្រងពីសាកលវិទ្យាល័យ Preston សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០០៩។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសកលវិទ្យាល័យ ន័រតុន ប្រទេសកម្ពុជា និង សកលវិទ្យាល័យ Ateneo De Zamboanga នៅក្នុងឆ្នាំ ២០០៣។ លោកទទួលបានសញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រ ប្រទេសកម្ពុជានៅក្នុងឆ្នាំ ១៩៩៥។
 
                    លោក តារ៉ា បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីដើមឆ្នាំ២០១៤។ ពីមុនលោកធ្លាប់ធ្វើការជាអ្នករៀបចំឯកសារទំនិញដើម្បីបញ្ជូនទៅ ក្រៅប្រទេសនៅរោងចក្រ អ៊ឹម វ៉េ ។លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុឆ្នាំ២០១៤ ហើយបាន បញ្ចប់ថ្នាក់កម្រិតភាសាអង់គ្លេសពីឆ្នាំ២០១២មកម្លេះ។ តារ៉ា មានចំណង់ចំណូលចិត្តផ្នែកគ្រប់គ្រងបុគ្គលិក និង ភាពជាអ្នកដឹកនាំស្ថាប័ន។ ដោយសារសមត្ថភាពរបស់លោក តារ៉ា ត្រូវបានតែងតាំងជា ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៅឆ្នាំ ២០១៥
 
                    លោករតនា បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីឆ្នាំ ២០០៨ ។ លោករតនាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកពត៌មានវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០៦ហើយបានបញ្ចប់ ថ្នាក់កម្រិតមធ្យមភាសាភាសាថៃនៅក្នុងឆ្នាំ២០០៩ ផងដែរ ។ លោករតនា មានបទពិសោធន៍យ៉ាងយូរនៅក្នុងការគ្រប់គ្រងពលករ ហើយមានភាពជាអ្នកដឹកនាំជាង ១២ឆ្នាំ ។
 
                    កញ្ញា សុភាពបានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីឆ្នាំ 2009។ ពីមុនកញ្ញាធ្លាប់ធ្វើជាមន្ត្រីគម្រោងស្ម័គ្រចិត្តនៃអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ 2005។ កញ្ញាបាន បញ្ចប់ការសិក្សាបរិញ្ញាប័ត្រភាសាអង់គ្លេស ឯកទេសអប់រំពីសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ 2009 និងធ្លាប់ឆ្លងកាត់វគ្គសិក្សាជាគ្រូបង្គោលផងដែរ។ នៅក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ សុភាព មានបទពិសោធន៍ល្អនៅក្នុងការគ្រប់គ្រង អ្នកធ្វើការតាមផ្ទះ និង សិក្ខាកាម។ កញ្ញាក៏ពូកែនៅក្នុងការផ្តល់ប្រឹក្សាយោបល់។
 
                    លោក ដារ៉ា បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១១។ ពីមុនលោកធ្លាប់ធ្វើការជាបេឡាករនៅក្រុមហ៊ុនអន្តរជាតិមួយក្នុង កំឡុងឆ្នាំ២០០៨-២០១១។ ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅឆ្នាំ២០១៣ និងបានបញ្ចប់ថ្នាក់កម្រិតភាសាអង់គ្លេសទូទៅពីឆ្នាំ២០១២មកម្លេះ។
 
                    លោកស្រី ចរិយា៉ បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១០មកម្ល៉េះ។ ពីមុនធ្លាប់ធ្វើការនៅក្រុមហ៊ុន ខេមបូ ធិច ផ្នែកសេវាបម្រើអតិថិជន ។លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យ តាំងពីឆ្នាំ២០១០ រួចបានបញ្ចប់ថ្នាក់កម្រិតភាសាអង់គ្លេស ពីឆ្នាំ២០០៩ និង បានបញ្ចប់ថ្នាក់កម្រិត ភាសាចិនពីឆ្នាំ ២០១២ មកម្ល៉េះ ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមលើផ្នែក ពន្ធដារ និង សវនកម្ម នៅសាលាជាតិពន្ធដារផងដែរ។
 
                    លោកខេមរ៉ា បានបំពេញការងារនៅក្រុមហ៊ុន ថប មេនផៅវ័រ ចាប់តាំងពីឆ្នាំ ២០១០ មកម្លេះ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ទីផ្សារ ពីឆ្នាំ ២០១២ ហើយបានបញ្ចប់ថ្នាក់កម្រិតភាសាអង់គ្លេសនៅក្នុងឆ្នាំ ២០១៣ផងដែរ។ ចាប់តាំងពីចូលធ្វើការនៅថប មេនផៅវ័រ លោក ខេមរ៉ា ធ្វើការទាក់ទងនឹងការងាររដ្ឋបាល។ គាត់ត្រូវបានក្រុមហ៊ុន តំឡើងដំណែងជាប្រធានរដ្ឋបាលនៅក្នុងឆ្នាំ ២០១៥។