(+855) 011 995 666,    0966 995 666,    0888 995 666        

ទស្សនកិច្ចសិក្សាថ្នាក់គ្រប់គ្រងក្រុមហ៊ុន ស៊ីភី គ្រុប

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន ស៊ីភី គ្រុប ប្រទេសថៃបានមកទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធគ្រប់គ្រង បណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃជាពិសេសរោងចក្ររបស់ក្រុមហ៊ុន ស៊ីភី គ្រុប។ លោក ព្រីឆា ថាណាស៊ូកន អគ្គនាយករងប្រត្តិបត្តិរបស់ស៊ីភី គ្រុប ជាប្រធានដឹកនាំគណប្រតិភូ បានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន ថប មេនផៅវ័រ ដែលមានប្រព័ន្ធគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ការបណ្តុះបណ្តាលប្រកបដោយគុណភាព ការការពារសិទ្ធិជាមូលដ្ឋានពលករ ដែលបានជួយដល់ក្រុមហ៊ុន ស៊ីភី គ្រុប ក្នុងទទួលបាននូវទំនុកចិត្តពីអថិតិជនអន្តរជាតិ។
លោក អន ប៊ុនហាក់ ប្រធានអគ្គនាយកក្រុមហ៊ុន ថប មេនផៅវ័រ បានថ្លែងអំណរគុណដល់គណប្រតិភូ ដែលបានមកទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ថប មេនផៅវ័រ និងបានជ្រើសរើសនិងផ្តល់ឱកាសឲ្យក្រុមហ៊ុន ថប មេនផៅវ័រ ជាដៃគូរផ្គត់ផ្គង់កម្លាំងពលកម្មដល់រោងចក្ររបស់ក្រុមហ៊ុន ស៊ីភី គ្រុប នៅប្រទេសថៃ។

ជំនួយ
Contact us with line
Contact us with line